Mao Pises's Biography
ជីវប្រវត្តិសង្ខេប លោកបណ្ឌិត ម៉ៅ ពិសេស ១. ប្រវត្តិគ្រួសារ លោក ម៉ៅ ពិសេស អក្សរឡាតាំង : MAO PISES កើតនៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ១៩៨១ ត្រូវនឹងថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំរកា ត្រីស័ក ព.ស. ២៥២៤ នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្ត កណ្តាល។ ម៉ៅ ពិសេស ប្រសូតចេញពីគ្រួសារកសិករ ដែលមានម្តាយឈ្មោះ ឃ្លោក ឡិញអ៊ីវ និងឳពុកឈ្មោះ ម៉ៅ ឈាងគឹម។ ២. ប្រវត្តិការសិក្សា ២.១. ការសិក្សានៅក្នុងប្រទេស – បញ្ចប់ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្ត្រនយោបាយ – បញ្ចប់វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១ សាលាភូមិន្ទរដ្ឋបាល ជំនាញរដ្ឋបាលទូទៅ – បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) ជំនាញគ្រប់គ្រងពាណិជ្ជកម្ម – បញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មជំនាញគ្រប់គ្រងធនធានមនុស្ស ពីសាកលវិទ្យាល័យវេទមហាឫស្សី ជំនាក់ទី៥ ក្នុងឆ្នាំ២០០២ – បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប១៩៩៨) និទ្ទេស ល្អបង្គួរ ពីវិទ្យាល័យស្អាង។ ២.២. ការសិក្សានៅក្រៅប្រទេស – ...