Mao Pises's Biography
លោកបណ្ឌិត ម៉ៅ ពិសេស
លោក ម៉ៅ ពិសេស អក្សរឡាតាំង : MAO PISES កើតនៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ១៩៨១ ត្រូវនឹងថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំរកា ត្រីស័ក ព.ស. ២៥២៤ នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ ម៉ៅ ពិសេស ប្រសូតចេញពីគ្រួសារកសិករ ដែលមានម្តាយឈ្មោះ ឃ្លោក ឡិញអ៊ីវ និងឳពុកឈ្មោះ ម៉ៅ ឈាងគឹម។
២.
ប្រវត្តិការសិក្សា
២.១. ការសិក្សានៅក្នុងប្រទេស
– បញ្ចប់ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្ត្រនយោបាយ
– បញ្ចប់វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១
សាលាភូមិន្ទរដ្ឋបាល ជំនាញរដ្ឋបាលទូទៅ
– បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត)
ជំនាញគ្រប់គ្រងពាណិជ្ជកម្ម
–បញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មជំនាញគ្រប់គ្រងធនធានមនុស្ស ពីសាកលវិទ្យាល័យវេទមហាឫស្សី ជំនាក់ទី៥ ក្នុងឆ្នាំ២០០២
–បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប១៩៩៨) និទ្ទេស ល្អបង្គួរ ពីវិទ្យាល័យស្អាង។
២.២. ការសិក្សានៅក្រៅប្រទេស
– ភាពជាអ្នកដឹកនាំ នៅទីក្រុងPrague, Czech Republic
– ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ (Democratic Governance) នៅទីក្រុងហ្សាកាតា
ប្រទេសឥណ្ឌូនេស៊ី
– ការគ្រប់គ្រងការផ្ទាស់ប្តូរតាមបែបប្រជាធិបតេយ្យ (Democratic Transition) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
– ការគ្រប់គ្រងប្រតិបត្តិការរបស់ Projects Abroad នៅ West Sussex នៃចក្រភពអង់គ្លេស
– ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស
និងការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) របស់ក្រុមហ៊ុន កូកា-កូឡា នៅ Port Elizabeth ប្រទេសអាហ្វ្រិកខាងត្បូង
– ប្រព័ន្ធវាយតម្លៃបុគ្គលិករបស់
ក្រុមហ៊ុនកូកា-កូឡា នៅទីក្រុងបាងកក
ប្រទេសថៃ
៣.
ប្រវត្តិការងារ
– ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំ២០០២ បានបម្រើការងារជា Business Analyst នៅក្រុមហ៊ុន Strategic Management Solutions (SMS) Co., Ltd ពីឆ្នាំ២០០២ ដល់ ឆ្នាំ២០០៤។
– ចាប់ពីឆ្នាំ២០០៤ ដល់ ឆ្នាំ២០០៥ បានចូលរួមបង្កើតក្រុមហ៊ុន HR INC (Cambodia) Co., Ltd ជាសហស្ថាបនិក និងជា Consultant, HR and Recruitment Services។
– ចាប់ពីឆ្នាំ២០០៥ ដល់ ឆ្នាំ២០០៦ បានបម្រើការងារជា Country HR Manager នៅក្រុមហ៊ុនភេសជ្ជៈកម្ពុជា (Cambodia Beverage Company Limited) ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Coca-Cola Cambodia។ នៅអំឡុងពេលបំពេញការងារឱ្យក្រុមហ៊ុន កូកា កូឡា និងបានធ្វើទស្សនកិច្ចការងារ និងទទួលបានការបណ្តុះបណ្តាលរយៈពេលខ្លីៗជាច្រើន នៅក្រៅប្រទេស។
– ចាប់ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០០៧ បានបម្រើការងារជា General Manager (Interim) នៅអង្គការប្រព័ន្ធទិន្នន័យកម្ពុជា (Digital Divide Data) ហៅថាកាត់ថា DDD។ នៅអំឡុងពេលបំពេញការងារឱ្យ DDD និងបានដឹកនាំថ្នាក់ដឹកនាំទៅធ្វើទស្សនកិច្ចការងារនៅប្រទេសឡាវ និងថៃ។
– ចាប់ពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៤ បានបម្រើការងារជា Country Director នៅអង្គការគម្រោងក្រៅប្រទេសប្រចាំកម្ពុជា (Projects Abroad) នៅអំឡុងពេលបំពេញការងារឱ្យ Projects Abroad បានធ្វើទស្សនកិច្ចការងារ និងទទួលបានការបណ្តុះបណ្តាលរយៈពេលខ្លី នៅចក្រភពអង់គ្លេស។
– ចាប់ពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៥ បានបង្កើតសមាគមសហព័ន្ធនិស្សិតបញ្ញាវន្តកម្ពុជានិងមានតួនាទីជាប្រធានសមាគមនេះរហូតដល់ខែមេសា ឆ្នាំ២០១៥។
– ចាប់ពីខែមេសាឆ្នាំ២០១៥ រហូតដល់ ខែមករាឆ្នាំ២០១៦ បាននិងកំពុងបម្រើការងារនៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តួនាទីជាជំនួយការ សមាជិក គ.ជ.ប ឯកឧត្តម រ៉ុង ឈុន។
– នៅខែមករាឆ្នាំ២០១៦ ពេល គ.ជ.ប
ធ្វើសមាហរណកម្មមន្ត្រីរបស់ខ្លួនទៅជាមន្ត្រីរាជការស្ថិតក្នុងលក្ខន្តិកៈដោយឡែកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងត្រូវបានប្រគល់តួនាទីជាអនុប្រធាននាយកដ្ឋាន
នៃនាយកដ្ឋានបណ្តុះបណ្តាលនិងអប់រំអ្នកបោះឆ្នោត រហូតដល់បច្ចុប្បន្ន។
៤. គ្រឿងឥស្សរិយយស
– មុនីសារាភ័ណ្ឌ ថ្នាក់ សេនា ឆ្នាំ២០២៤
– មុនីសារាភ័ណ្ឌ ថ្នាក់ អស្សឫទ្ធិ ឆ្នាំ២០២២
– មេដាយមាស ការងារ ឆ្នាំ២០១៧
Comments
Post a Comment